Monday, October 22, 2018

កម្មវិធីសម្រាប់សិស្សានុសិស្សថ្នាក់ទី១១ សិក្សាមុខវិជ្ជាព័ត៌មានវិទ្យា

កម្មវិធីសិក្សាអេឡិចត្រូនិកថ្នាក់ទី១១គឺជាកម្មវិធីមួយដែលអាចជួយប្អូនៗកំពុងសិក្សាថ្នាក់ទី១១ សិក្សាលើមុខវិជ្ជា ព័ត៌មានវិទ្យា មានភាពងាយស្រួលនិងទំនើបកម្ម។
ខាងក្រោមនេះគីជាតំណភ្ជាប់សំរាប់ទាញយកកម្មវិធីសៀវភៅអេឡិចត្រូនិកព័ត៌មានវិទ្យាថ្នាក់ទី១១នៅក្នុងហាងកម្មវិធី(play store)
https://play.google.com/store/apps/details?id=com.nieictbatch23panharith.android.ictgrade11

ក្នុងកម្មកវិធីនេះរួមមានមេរៀនស្របតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំយុវជននិងកីឡា។ ជាពិសេសគ្រប់មេរៀនសុទ្ធសឹងតែមានលំហាត់សម្រាប់អនុវត្តន៍។ លើកពីនេះទៀតកម្មវិធីមានផ្ដល់នូវការប្រឡងសាកល្បងឆមាសទី១&២។

សេចក្តីជូនដំណឹង

គណៈគ្រប់គ្រងនៃវិទ្យាព្រះសីហនុុសូមជំរាបជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យឱ្យបានជ្រាបថា៖
+ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៨ ត្រូវមកទទួលពាក្យសុំចូលរៀនឆ្នាំសិក្សា២០១៨-២០១៩
+ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ បិទឈ្មោះសិស្ស
+ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ ប្រជុំរួម
+ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨
    - ពេលព្រឹកម៉ោង ៧:០០ ដល់ ៩:០០ ចូលរួមធ្វើពលិកម្ម បញ្ជាក់: សិស្សត្រូវមានសម្ភារៈគ្រប់គ្នា
    - ពេលល្ងាច ម៉ោង ២:០០ នាទីល្ងាចទទួលពាក្យ

Sunday, October 21, 2018

ហេតុផល ៧យ៉ាង ដែលធើ្វឲ្យបុគ្គលិកសុំឈប់ បើទោះបីជាពួកគេនៅស្រលាញ់ការងារក៏ដោយ


មានហេតុផលជាច្រើនដែលធើ្វឲ្យមនុស្សសម្រេចផ្លាស់ប្ដូរការងារ។ សព្វថៃ្ងនេះ វាមិនមែនជារឿងធម្មតាទេដែលមនុស្សម្នាក់ៗអាចរកការងារបាន ហើយធើ្វរហូតដល់ស្លាប់នោះទេ។

មានកត្ដាជាច្រើនក្នុងជីវិតរស់នៅរបស់យើង ជាមួយនឹងភាពបត់បែន នឹងសម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ គឺនៅតែមានមនុស្សមួយចំនួនដែលសម្រេចចិត្ដផ្លាស់ប្ដូរការងារទៅកន្លែងផ្សេង ទោះបីជាការងារនោះ គឺជាការងារដែលពួកគេស្រលាញ់ក៏ដោយ។ មូលហេតុដែលធើ្វឲ្យពួកគេសម្រេចបោះបង់ចោលការងារនោះ គឺមិនមែនមកពីបញ្ហាប្រាក់ខែ ឫទីកន្លែងនោះទេ។

ទាំងនេះគឺជាហេតុផល ៧យ៉ាង ដែលបុគ្គលិកសម្រេចសុំលាឈប់ ទោះបីការងារនោះគឺជាការងារដែលពួកគេស្រលាញ់ក៏ដោយ៖

១. មើលងាយ នឹងមិនឲ្យតម្លៃបុគ្គលិក

នៅពេលដែលអ្នកត្រូវបានគេចាត់ទុកដូចអ្នកបម្រើ អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានតម្លៃ សាកសមជាមនុស្សនោះទេ។ ពេលខ្លះ និយោជក ខ្វល់តែពីប្រាក់ចំណេញ លទ្ធផល និងផលិតផលតែប៉ុណ្ណោះ។ ថ្វីត្បិតតែកត្ដាទាំងនេះ ជាចំនុចដែលធើ្វឲ្យក្រុមហ៊ុនរីកចម្រើន ប៉ុន្ដែចំពោះបុគ្គលិកវិញ នឹងពិបាកក្នុងការសម្រេចបានលទ្ធផលទាំងនេះណាស់ ប្រសិនបើក្រុមហ៊ុនតម្រូវឲ្យបុគ្គលិកធើ្វការខ្លាំងប្រៀបដូចជាធើ្វបាបពួកគេ។ បុគ្គលិកគឺជាមនុស្ស ដូច្នេះពួកគេតែងមានសេចក្តីថ្លៃថ្នូរ និងចង់ឲ្យមានការលើកទឹកចិត្តពីក្រុមហ៊ុន។

២. ធើ្វការលើសកំណត់

បើទោះបីបុគ្គលិកល្អ ធើ្វការលឿនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីការធើ្វការងារលើសម៉ោងដែរ។ ជាញឹកញាប់ បុគ្គលិកឆ្នើមតែងតែមានការប្ដេជ្ញាចិត្ដ និងធើ្វយ៉ាងណាឲ្យក្រុមហ៊ុនទុកចិត្ដខ្លួនបំផុត ដោយខំប្រឹងធើ្វការងារឲ្យបានល្អ។ ប៉ុន្ដែប្រសិនបើបុគ្គលិកឆ្នើមនោះ មានអារម្មណ៍ថា ខ្លួនកំពុងតែធើ្វការច្រើនម៉ោងទៅៗ ពោលគឺធើ្វការលើសកំណត់ ពីមួយថៃ្ងទៅមួយថៃ្ង ជាពិសេសនៅពេលដែលខំធើ្វការហើយ បែរជាមិនមានការយកចិត្ដទុកដាក់ពីចៅហ្វាយនោះ ពួកគេអាចនឹងមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានគេយកផលប្រយោជន៍នៃការខិតខំរបស់ខ្លួន។ ដូច្នេះគេអាចនឹងពិចារណាលាឈប់ ទោះបីវាជាការងារដែលខ្លួនពេញចិត្ដក៏ដោយ។

៣. មិនមានការតម្លើងតួនាទី

ប្រាកដណាស់ បុគ្គលិកមិនចង់ធើ្វការងារអ្វីដដែលៗ ពីមួយថៃ្ង ទៅមួយថៃ្ង រាប់ឆ្នាំនោះទេផ្ទុយទៅវិញ ពួកគេតែងតែចង់យល់ដឹង និងចង់បង្កើនសមត្ថភាពក្នុងអាជីពរបស់ពួកគេ។ជាធម្មតា បុគ្គលិកដែលចូលធើ្វការមុនដំបូង ក្រុមហ៊ុនតែងតែហ្វឹកហាត់ពួកគេជាមុន ដូច្នេះពួកគេអាចពង្រឹងនូវជំនាញ ក៏ដូចជាបទពិសោធន៍របស់គេផងដែរ។ ពួកគេចង់ពង្រឹងសមត្ថភាពរបស់គេ ក្នុងស្ថាប័នដែលពួកគេធើ្វការឲ្យ ពោលគឺចង់បានអ្វីមួយ ដែលពួកគេខិតខំប្រឹងប្រែងធើ្វការ ពីមួយថៃ្ងទៅមួយថៃ្ងនោះ។ ប្រសិនបើការងារដែលពួកគេធើ្វនោះ ពុំមានផ្ដល់ឱកាសក្នុងការតម្លើងតួនាទីទេ ពួកគេនឹងបាត់បង់ទឹកចិត្ត និងអស់អារម្មណ៍ធើ្វការ ហើយអាចនឹងសុំលាឈប់ក៏ថាបាន។

៤. មិនមានការទទួលស្គាល់ស្នាដៃរបស់បុគ្គលិក

ទោះបីជាមនុស្សអាត្មានិយម ក៏នៅតែចង់បានការទទួលស្គាល់ ឫក៏រង្វាន់ សម្រាប់ការបំពេញការងារបានល្អដែរ។ ពេលខ្លះ ត្រឹមតែពាក្យ អរគុណ ដែលជាពាក្យលើកទឹកចិត្ដនោះ ក៏អាចធើ្វឲ្យអ្នកមានអារម្មណ៍ល្អ ក្នុងការខំប្រឹងធើ្វការងាររបស់អ្នកបន្ដដែរ។ នៅពេលដែលបុគ្គលិក មិនទទួលបាននូវការទទួលស្គាល់វិញនោះ និយោជក មិនត្រឹមតែបរាជ័យក្នុងការដាស់ស្មារតីបុគ្គលិកប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ការធើ្វការក្នុងក្រុមហ៊ុនទាំងមូលថែមទៀតផង។
ទោះបីជាអ្នកមិនមានជាប្រាក់លើកទឹកចិត្ដ ក៏នៅមានវិធីមួយចំនួនទៀតដែរ ដែលអាចធើ្វឲ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេត្រូវបានទទួលស្គាល់ពីសំណាក់និយោជក ដូចជាតាម ពាក្យសម្ដីលើកទឹកចិត្ដ និយាយទៅកាន់បុគ្គលិក ជាដើម។

៥. គ្មានការទុកចិត្ដពីបុគ្គលិក

បុគ្គលិកដែលឆ្នើម នឹងសម្លឹងមើលទៅលើអត្ដចរិក ការប្ដេជ្ញាចិត្ដ និងការសម្រេចចិត្តរបស់និយោជក។ ប្រសិនបើពួកគេដឹងថា និយោជក ធើ្វអ្វីមួយមិនពិតប្រាកដជាមួយអតិថិជន ភូតភរជាមួយនឹងភាគីពាក់ពន្ធ ស៊ីសំណូកជាមួយនឹងនរណាម្នាក់នោះ បុគ្គលិកឆ្នើមនោះ នឹងបាត់បង់ការទុកចិត្ត ហើយសុំឈប់។ ចំនែក ក្រុមហ៊ុនអាចនឹងជួបហានិភ័យ ដោយសារតែមិនមានបុគ្គលិកល្អ ធើ្វការ។

៦. តម្លើងតួនាទីឲ្យបុគ្គលិកខុស

ក្រុមហ៊ុនខ្លះ គឺទម្លាប់តម្លើងតំណែងឲ្យបុគ្គលិកខុស ដែលយើងអាចនិយាយបានថា ឡើងតាមខែ្ស។ ជាទូទៅគេតែងតែនិយាយថា ចៅហ្វាយល្អ តែងតែតម្លើងតួនាទីដល់បុគ្គលិកឆ្នើម។ ប៉ុន្ដែសព្វថៃ្ងនេះ ការតម្លើងតួនាទីរបស់បុគ្គលិក ភាគច្រើនធើ្វឡើងតាមរយៈខែ្សស្រឡាយទៅវិញ។

៧. ឋានានុក្រមច្រើនហួសប្រមាណ

នៅពេលដែលឋានៈ សំខាន់ជាងតម្លៃនៃបុគ្គលិកដែលខិតខំប្រឹងប្រែងធើ្វការ ច្បាស់ណាស់ថា ក្រុមហ៊ុននឹងបាត់បង់នូវឱកាសក្នុងការដឹកនាំបុគ្គលិក ពោលគឺបាត់បង់ជំនាញក្នុងការសម្រេចចិត្ដទៅលើអ្វីមួយក្នុងក្រុមហ៊ុន។

ភាពជាអ្នកដឹកនាំខ្លាំងនៅក្នុងកន្លែងការងារមួយ គួរតែផ្តល់សិទ្ធិអំណាចខ្លះដល់បុគ្គលិករបស់ខ្លួន ដើម្បីឱ្យពួកគេមានភាពជឿជាក់លើខ្លួនឯង មានមនសិការខ្ពស់ ក្នុងការធើ្វការងារ និងដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន។
ប្រភព:ខ្មែរឡាក់


Thursday, October 4, 2018

បញ្ជីឈ្មោះ និង​អាណត្ត​​នៃ​នាយក​វិទ្យាល័យ​ព្រះសីហនុ


បញ្ជីឈ្មោះ និង​អាណត្ត​​នៃ​នាយក​វិទ្យាល័យ​ព្រះសីហនុ​ទាំង​អស់មាន

អាណត្តតួនាទី​សាលានាម​នាយក​សាលា
១៩៤១ - ១៩៥៣អនុវិទ្យាល័យ​ព្រះសីហនុMonsieur. LAFONDE
១៩៥៣ - ១៩៥៥វិទ្យាល័យ​ព្រះសីហនុMonsieur. LACOTTE
១៩៥៥ - ១៩៥៧វិទ្យាល័យ​ព្រះសីហនុលោក អ៊ុំឈាង សាអូន
១៩៥៧ - ១៩៥៩វិទ្យាល័យ​ព្រះសីហនុលោក ខ្វាន់ ស៊ីផាន់
១៩៥៩ - ១៩៦៤វិទ្យាល័យ​ព្រះសីហនុលោក មាស ឌីម
១៩៦៤ - ១៩៧០វិទ្យាល័យ​ព្រះសីហនុលោក សួក បោន
១៩៧០ - ១៩៧១វិទ្យាល័យ​ព្រះសីហនុលោក នេត ឃុន
១៩៧១ - ១៩៧៣វិទ្យាល័យ​ព្រះសីហនុលោក អ៊ូវ ជូន
១៩៧៣ - ១៩៧៥វិទ្យាល័យ​ព្រះសីហនុលោក វ៉ាន់ សារុម
១៩៧៥ - ១៩៧៩រោង​ជាង​ជួសជុល​រថយន្ត(សម័យ​ខ្មែរ​ក្រហម)
១៩៨០ - ១៩៨១សាលា​កម្រិត ១-២ កំពង់ចាមលោក​ សិត អយ
១៩៨១​ - ១៩៨៧សាលា​កម្រិត ១-២ កំពង់ចាមលោក ជួប ង៉ូវ
១៩៨៧ - ២០០៥វិទ្យាល័យ​ព្រះសីហនុលោក គីម គឹមអ៊ាង
២០០៥ - ២០១២វិទ្យាល័យ​ព្រះសីហនុលោក ទុំ លឹមយុន
២០១២ - បច្ចុប្បន្នវិទ្យាល័យ​ព្រះសីហនុលោក ថាវ សុផល